ថ្ងៃពុធ ១១រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១
លោក ភួង ណាវុធ ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម និងជាមន្ត្រីអនុវត្តកម្មវិធី Aspire នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ចាម បានចុះពិនិត្យ និងតាមដានបណ្ដុំអាជីវកម្មដំណាំស្រូវ នៅឃុំព្រៃចារ និងឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
ជាលទ្ធផល៖
+ការប្រមូលផលៈ កសិករបានប្រមូលផលស្រូវដើមរដូវរួចរាល់ ដោយលក់បានក្នុងតម្លៃ ៨០០-៨២០៛/គ.ក្រ (ស្រូវសើម)។
+ការដាំដុះៈ មានកសិករមួយចំនួនបានព្រួសដាំដុះស្រូវលើកទី២ និងដាំឈូក និងមានមួយចំនួនទៀតមិនទាន់បានដាំដុះនៅឡើយទេ ព្រោះភ្លៀងច្រើនបណ្តាលអោយទឹកក្នុងស្រែច្រើន មិនអាចបង្ហូរចេញបាន ត្រូវរង់ចាំដល់ពេលទឹកស្រកថមថយទើបចាប់ផ្តើមព្រួសដាំដុះបន្ត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម