ថ្ងៃចន្ទ ៨កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២
មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បានចុះត្រួតពិនិត្យផលិតផលមានដើមកំណើតពីសត្វ សាច់សត្វ នៅតាមទីផ្សារនានា រួមមានផ្សារបឹងកុក ផ្សារសាមគ្គី ផ្សារធំ ផ្សារ៧មករា ផ្សារផ្អាវ ផ្សារបាធាយ និងផ្សារភ្នំដិល។ ដើម្បីឲ្យប្រាកដថារាល់ផលិតផលមានដើមកំណើតពីសត្វ សាច់សត្វ ដែលបានដាក់លក់នៅតាមទីផ្សារពិតជាបានឆ្លងកាត់ការត្រួតពិនិត្យពីមន្ត្រីជំនាញត្រឹមត្រូវ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម