មាតិកា
សកម្មភាពចុះសួរសុខទុក្ខ និងសំណេះសំណាល ជាមួយប្រជាពលរដ្ននៅឃុំពាមកោះស្នា និងឃុំខ្ទបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម
ចេញ​ផ្សាយ ២០ តុលា ២០២២
916

ថ្ងៃព្រហស្បតិ៍ ១០រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២

បន្ទាប់ពីអញ្ជើញចូលរួមពិធីចែកពូជស្រូវ ដល់ប្រជាពលរដ្ឋដែលរងការខូចខាតដោយសារទឹកជំនន់ ក្នុងស្រុកកំពង់សៀមរួចមក លោក ស៊ឹម ថាវីរៈ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម និងសហការី បន្តអមដំណើរឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងពិនិត្យជាក់ស្ដែងដល់ស្រែកសិករកំពុងសាបព្រោះស្រូវឡើងវិញ ក្រោយពីការខូចខាត នៅឃុំពាមកោះស្នា និងឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

ចំនួនអ្នកចូលទស្សនា
Flag Counter