មាតិកា
សិក្ខាសាលាផ្សព្វផ្សាយស្ដីពី គោលគំនិត និងទស្សនៈទានសហគមន៍កសិកម្ម
ចេញ​ផ្សាយ ២៩ តុលា ២០២២
49

នារសៀល,ថ្ងៃពុធ ២កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២

ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បានចូលរួមសិក្ខាសាលាស្ដីពី គោលគំនិត និងទស្សនៈទានសហគមន៍កសិកម្ម ក្រោមអធិបតីភាព លោកជំទាវ អន ហេងលក្ខិណា ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី និងកុមារ នៃក្រុមប្រឹក្សាខេត្តកំពង់ចាម និងជាប្រធានក្រុមការងារបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី ខេត្តកំពង់ចាម នៅភូមិព្រែកលីវ ឃុំរកាអារ ស្រុកកងមាស ខេត្តកំពង់ចាម ដែលមានអ្នកចូលរួមសរុបចំនួន ៥៣នាក់ ស្រី ២៨នាក់។

សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងឲ្យប្រជាកសិករមានឱកាសស្វែងយល់ពីគោលគំនិត និងទស្សនៈទានសហគមន៍កសិកម្ម និងត្រៀមខ្លួនដើម្បីចូលរួមជាសមាជិកសហគមន៍កសិកម្ម។

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម | Kampong Cham | Facebook

ចំនួនអ្នកចូលទស្សនា
Flag Counter