មាតិកា
ពិធីសំណេះសំណាល និងចែកគ្រាប់ពូជស្រូវជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកជំនន់នៅស្រុកបាធាយចំនួន ២ ៥១៧គ្រួសារ
ចេញ​ផ្សាយ ២៩ តុលា ២០២២
91
នារសៀលថ្ងៃសុក្រ ៤កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ 
លោក ស៊ឹម ថាវីរៈ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បានចូលរួមអមដំណើរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្ដា អភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ អញ្ជើញចុះជួបសំណេះសំណាល និងចែកពូជស្រូវ អំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនប្រជាកសិករដែលរងផលប៉ះពាល់ដោយទឹកជំនន់នៅស្រុកបាធាយចំនួន ២ ៥១៧គ្រួសារ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាម មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ ព្រមទាំងបងប្អូនប្រជាកសិករយ៉ាងច្រើនកុះករ នៅក្នុងបរិវេណវិទ្យាស្ថានកូរ៉េ ស្រុកបាធាយ ខេត្តកំពង់ចាម។
ចំនួនអ្នកចូលទស្សនា
Flag Counter