មាតិកា
ពិធីសំណេះសំណាល និងចែកគ្រាប់ពូជស្រូវជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកជំនន់នៅស្រុកព្រៃឈរ និងស្រុកជើងព្រៃ ខេត្តកំពង់ចាម
ចេញ​ផ្សាយ ៣០ តុលា ២០២២
178

ថ្ងៃសៅរ៍ ៥កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០២២

លោក ស៊ឹម ថាវីរៈ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បានអញ្ជើញចូលរួមអមដំណើរឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម អញ្ជើញចុះជួបសំណេះសំណាល និងចែកពូជស្រូវរបស់រាជរដ្ឋាភិបាលកម្ពុជាជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង និងទឹកទន្លេមេគង្គ ចំនួន ២ ៤៩៩គ្រួសារ នៅស្រុកព្រៃឈរ និងស្រុកជើងព្រៃ។ ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម លោកជំទាវ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម ប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

តាមរយៈគណកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងនៅកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជាប្រធាន បានផ្តល់ពូជស្រូវសម្រាប់បងប្អូនប្រជាកសិករ ធ្វើការស្ដារឡើងវិញក្រោយពីខូចខាតដោយសារជំនន់ទឹកភ្លៀង និងទឹកទន្លេមេគង្គ សម្រាប់ស្រុកព្រៃឈរចំនួន ១ ៥០៨គ្រួសារ និងស្រុកជើងព្រៃចំនួន ៩៩១គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបានពូជស្រូវចំនួន ១០០គីឡូក្រាម សរុប ២៤៩ ៩០០គីឡូក្រាម សម្រាប់ដាំដុះស្ដារឡើងវិញបន្ទាប់ពីទឹកស្រក។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម ក៏បានពាំនាំនូវការផ្ដាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធីទាំងមូល ដោយការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ពីសម្តេចទាំងទ្វេរនៅទូទាំងប្រទេស។

គួរបញ្ជាក់ផងដែរថា ប្រជាកសិករដែលត្រូវធ្វើការស្ដារឡើងវិញ ក្រោយពីខូចខាតដោយជំនន់ទឹកភ្លៀង និងទឹកទន្លេមេគង្គក្នុងខេត្តកំពង់ចាមសរុបចំនួន ១០ ១៦៨គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបានពូជស្រូវចំនួន ១០០គីឡូក្រាម សរុប ១ ០១៦ ៨០០គីឡូក្រាម។

ប្រភព: https://web.facebook.com/HelloKampongcham

 

ចំនួនអ្នកចូលទស្សនា
Flag Counter