មាតិកា
ពិធីអបអរសាទរ មហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្ម
ចេញ​ផ្សាយ ១៧ មករា ២០២៣
75

ថ្ងៃសុក្រ ១០រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២

លោក ស៊ឹម ថាវីរៈ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាគណធិបតី ក្នុងពិធីអបអរសាទរ មហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្ម ក្រោមអធិបតីភាព លោកជំទាវ អនហេង លក្ខិណា ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ នៃក្រុមប្រឹក្សាខេត្តកំពង់ចាម និងជាប្រធានក្រុមការងារបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី ខេត្តកំពង់ចាម នៅភូមិព្រែកលីវ ឃុំរកាអារ ស្រុកកងមាស ខេត្តកំពង់ចាម។ ក្នុងពិធីនេះផងដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី តំណាងក្រសួង និងមន្ទីរកិច្ចការនារី មន្ទីរពាណិជ្ជកម្ម មន្ទីរសិប្បកម្មបណ្ដុះបណ្ដាលវិជ្ជាជីវៈ អាជ្ញាធរឃុំរកាអារ និងប្រជាកសិករប្រមាណជា ៥០នាក់ ស្រី ១៣នាក់។

សហការរៀបចំដោយ៖ ក្រុមការងារបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី 

សម្របសម្រួលដោយ៖ ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម។

ចំនួនអ្នកចូលទស្សនា
Flag Counter