មាតិកា
កិច្ចប្រជុំពិភាក្សា អំពីសកម្មភាពនៃការអនុវត្តគម្រោង ព្រមទាំងលទ្ធភាពដែលអាចផ្តល់កម្ចីដល់សហគមន៍កសិកម្ម សហគ្រាសសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី និងកសិករចិញ្ចឹមមាន់ស្រុក
ចេញ​ផ្សាយ ១៨ មករា ២០២៣
44

ថ្ងៃពុធ ១៥រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២

លោក ស៊ឹម ថាវីរៈ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានអង្គភាពអនុវត្តគម្រោងប្រគួតប្រជែងខ្សែច្រវ៉ាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម(ACSEP) ខេត្តកំពង់ចាម បានដឹកនាំមន្ត្រីអនុវត្តគម្រោងថ្នាក់ខេត្ត ជួបប្រជុំពិភាក្សាជាមួយក្រុមការងារអនុវត្តន៍គម្រោង ACSEP-PIU1 នៃក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ រួមជាមួយបុគ្គលិកធនាគារ ARDB និងបុគ្គលិកធនាគារស្ថាបនា អំពីសកម្មភាព នៃការអនុវត្តគម្រោង ព្រមទាំងលទ្ធភាពដែលអាចផ្តល់ប្រាក់កម្ចីទៅដល់សហគមន៍កសិកម្ម សហគ្រាសសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី កសិករចិញ្ចឹមមាន់ស្រុក និងចុះសួរព័ត៌មានដោយផ្ទាល់ ដើម្បីពិនិត្យ និងពិភាក្សាអំពីស្ថានភាពផលិតកម្ម និងអាជីវកម្មរបស់ក្រុមគោលដៅគម្រោង នៅស្រុកស្ទឹងត្រង់ និងស្រុកចំការលើ ខេត្តកំពង់ចាម។

ចំនួនអ្នកចូលទស្សនា
Flag Counter