មាតិកា
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានឥតសំណងរវាងសហគមន៍កសិកម្មអភិវឌ្ឍន៍ស្រុកយើង និងគម្រោងពិពិធកម្មកសិកម្មកម្ពុជា
ចេញ​ផ្សាយ ១៨ មករា ២០២៣
60

ថ្ងៃចន្ទ ៥កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២

លោក ស៊ឹម ថាវីរៈ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម និងជាប្រធានអង្គភាពអនុវត្តគម្រោងពិពិធកម្មកសិកម្មកម្ពុជា បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងហរិញ្ញប្បទានឥតសំណង រវាងសហគមន៍កសិកម្មអភិវឌ្ឍន៍ស្រុកយើង និងគម្រោងពិពិធកម្មកសិកម្មកម្ពុជា នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) លើទំហំទឹកប្រាក់ ៤០% (ស្មើនឹង ៦ ៦១០ ២២០​ដុល្លារ) សម្រាប់លើកកម្ពស់ផលិតកម្ម និងពង្រឹងខ្សែរច្រវ៉ាក់ទីផ្សារបន្លែសុវត្ថិភាព និងគោយកសាច់ ដើម្បីផ្កត់ផ្គង់់តម្រូវការក្នុងស្រុក។ 

ពិធីចុះហត្ថលេខា រៀបចំឡើងនៅសហគមន៍កសិកម្មអភិវឌ្ឍន៍ស្រុកយើង ភូមិត្រពាំងត្នោត ឃុំសូរ្យសែន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ចំនួនអ្នកចូលទស្សនា
Flag Counter