មាតិកា
សកម្មភាពចុះពិនិត្យ និងវាយតម្លៃដំណាំស្រូវរដូវប្រាំង ដែលរងផលប៉ះពាល់ដោយសារជម្ងឺប្លាស់ ស្ថិតក្នុងភូមិល្ពាក ឃុំស្រក​ ស្រុកកំពង់សៀម ខេត្តកំពង់ចាម
ចេញ​ផ្សាយ ១៨ មករា ២០២៣
408

រសៀលថ្ងៃពុធ ១៤កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២

លោកប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម និងសហការី រួមជាមួយលោកស្រី សុខ ម៉ាលីស អភិបាលរងស្រុកកំពង់សៀម និងលោកស្រី ហ៊ុន ឃីម អនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបិស្ថាន ព្រមទាំងអាជ្ញាធរឃុំភូមិ និងប្រជាមួយចំនួនកសិករ បានចុះពិនិត្យ និងវាយតម្លៃដំណាំស្រូវប្រាំង ដែលកំពុងរងផលប៉ះពាល់ដោយសារជម្ងឺប្លាស់ នៅភូមិល្ពាក ឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដោយទទួលបានលទ្ធផលដូចខាងក្រោម៖
-កសិករដាំដុះស្រូវពូជ OM49 ដោយទុកពូជខ្លួនរយៈពេល២~៣រដូវមកហើយ
-ផ្ទៃដីដំណាំស្រូវប្រាំងសរុបក្នុងភូមិ =៦៥០ហិកតា
-ផ្ទៃដីបានអនុវត្តន៍ដាំដុះរួចចំនួន ៤៥០ហិកតា
-ផ្ទៃដីប៉ះពាល់ដោយសារជម្ងឺប្លាស់ប្រមាណ ១៥០ហិកតា
-គ្រួសារដែលប៉ះពាល់ចំនួន ៥៨០គ្រួសារ។

ក្រោយពីចុះណែនាំបច្ចេកបច្ចេកទេសរបស់ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម មកដល់បច្ចប្បន្ន តាមរបាយការណ៍របស់អាជ្ញាធរឃុំ ដំណាំស្រូវដែលរងផលប៉ះពាល់បានប្រសើរឡើងប្រហេលជា ៣០%ហើយ។ ទន្ទឹមនេះ មន្ទីរសហការជាមួយអាជ្ញាធរមូលដ្ឋានបាននឹងកំពុងតាមដានការវិវត្តន៍បន្តទៀត និងត្រៀមចុះបណ្ដុះបណ្ដាលណែនាំបច្ចេកទេសដល់កសិករផ្សេងទៀត។

ចំនួនអ្នកចូលទស្សនា
Flag Counter