មាតិកា
សិក្ខាសាលាផ្សព្វផ្សាយ និងបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពស្ដីពី ដំណើរការ និងនីតិវិធីក្នុងការទទួលបានឥនទាន ក្រោមគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម
ចេញ​ផ្សាយ ២៨ មករា ២០២៣
518

ថ្ងៃព្រហស្បតិ៍ ៧កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២២

លោក ស៊ឹម ថាវីរៈ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម និងជាប្រធានអនុវត្តគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម និងសហការី បានសម្របសម្រួលសហគមន៍កសិកម្ម សហគ្រាសកែច្នៃគ្រាប់ស្វាយចន្ទី តំណាងអ្នកផលិតដំឡូងមី ស្វាយ បន្លែ និងអ្នកចិញ្ចឹមមាន់ស្រុក អញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយ និងបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពស្ដីពី ដំណើរការ និងនីតិវិធីក្នុងការទទួលបានឥនទាន ក្រោមគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម ក្រោមអធិបតីភាព ឯកឧត្តម ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ  និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម។

ពិធីនេះមានការចូលរួមពីប្រតិភូក្រសួងសេដ្ឋកិច្ច តំណាងរដ្ឋបាលខេត្តកំពង់ធំ រដ្ឋបាលខេត្តត្បូងឃ្មុំ អភិបាលរងខេត្តកំពង់ចាម នាយករដ្ឋបាលសាលាខេត្ត អភិបាលក្រុង-ស្រុកទាំង១០ តំណាងសហគមន៍ ដៃគូរអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធមួយចំនួនទៀតសរុបប្រមាណជា ១៤០នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter