មាតិកា
ពិធីអបអរសាទរទិវាចំការបង្ហាញស្តីពី ការគ្រប់គ្រងសមាសភាពចង្រៃលើដំណាំប៉េងប៉ោះតត្រួយជាមួយគល់ទម្រដើមត្រប់ នៅភូមិព្រែកជីក សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម
ចេញ​ផ្សាយ ៣០ មករា ២០២៣
76

ថ្ងៃព្រហស្បតិ៍១៣រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣:

លោកស្រី ឌុក រ៉ាដាលី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម និងសហការី បានរៀបចំពិធីអបអរសាទរទិវាចំការបង្ហាញស្តីពីការគ្រប់គ្រងសមាសភាពចង្រៃ លើដំណាំប៉េងប៉ោះតត្រួយជាមួយគល់ទម្រ ដើមត្រប់ នៅភូមិព្រែកជីក សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោក កង សារ៉េត ប្រធានការិយាល័យការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ និងក្រុមការងារ លោក អួន ប៊ុណ្ណារឹទ្ធ ប្រធានមជ្ឈមណ្ឌលបន្លែពិភពលោក អ្នកស្រី ឃាង សុីផាន ចៅសង្កាត់សំបួរមាស ព្រមទាំងកសិករបង្ហាញ និងកសិករដាំដុះដំណាំបន្លែ សរុបចំនួន២៥នាក់ ស្រី០៧នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter