ថ្ងៃព្រហស្បតិ៍ ៥កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣
មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បានសហការជាមួយមន្ត្រីនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សមាជិកក្រុមប្រឹក្សាឃុំ លោកមេឃុំ កោះសំរោង មេភូមិ ទាំង៤ ភ្នាក់ងារសុខភាពសត្វភូមិ និស្សិត បានចុះចាក់វ៉ាក់សាំងការពារជំងឺអុតក្តាម និងការពារជំងឺដុំពកលេីស្បែក នៅក្នុងភូមិទី៥ ទី៦ ទី៧ និងភូមិទី៨ នៃឃុំកោះសំរោង ដោយចាក់បានសត្វសរុបចំនួន ២៣១ក្បាល ក្នុងនោះវ៉ាក់សាំងការពារជំងឺដុំពកស្បែកចំនួន១៦១ក្បាល
- ភូមិទី៨ ចាក់បានសរុប៨៧ក្បាល (ការពារជំងឺដុំពកស្បែកចំនួន៧៥ក្បាល)
- ភូមិទី៧ ចាក់បានសរុប៥៩ក្បាល (ការពារជំងឺដុំពកស្បែក៣១ក្បាល)
- ភូមិទី៦ ចាក់បានសរុប២៨ក្បាល (ការពារជំងឺដុំពកស្បែកបានចំនួន១៥ក្បាល)
- ភូមិទី៥ ៥៧ក្បាល (ការពារជំងឺដុំពកស្បែកបានចំនួន៤០ក្បាល)។ ព្រមទាំងបានផ្តល់ជូនដល់ភ្នាក់ងារសុខភាពសត្វភូមិ ចំនួន៥នាក់ រួមមានស៉ឺរាំង ម្ជុល ថ្នាំព្យាបាល អាល់កុល និងសំឡី។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម