មាតិកា
កិច្ចប្រជុំលើកទី២របស់គណៈកម្មការដឹកនាំគម្រោងACSEP
ចេញ​ផ្សាយ ៣១ មករា ២០២៣
127

នាព្រឹកថ្ងៃសុក្រ ៦កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣

លោក ស៊ឹម ថាវីរ: ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម និងជាប្រធានអង្គភាពអនុវត្តន៍គម្រោង ប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំលើកទី២របស់គណៈកម្មការដឹកនាំគម្រោង ក្រោមអធិបតីភាព ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ឯកឧត្តម ប៉ែន ធីរុង្គ អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាសហប្រធានគណៈកម្មាធិការដឹកនាំគម្រោង។ កិច្ចប្រជុំនេះមានការអញ្ចើញចូលរួមពីសមាជិក សមាជិកាគណៈកម្មការតម្រង់ទិសគម្រោង តំណាងពីអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនិងគ្រប់គ្រងបំណុលនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អង្គភាពគ្រប់គ្រងគម្រោងនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គភាពអនុវត្តគម្រោង នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គភាពអនុវត្តគម្រោងនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អង្គភាពអនុវត្តគម្រោងនៃក្រសួងអភិវឌ្ឍន៍ជនបទ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តគោលដៅ (ខេត្តកំពង់ចាម កំពង់ធំ សៀមរាប ឧត្តរមានជ័យ ព្រះវិហារ និងខេត្តត្បូងឃ្មុំ) និងទីប្រឹក្សាបច្ចេកទេសសរុបចំនួន ៦៧នាក់។ កិច្ចប្រជុំលើកទី២ របស់គណៈកម្មការតម្រង់ទិសគម្រោងត្រូវបានរៀបចំឡើងក្នុងគោលបំណង៖

១. ពិនិត្យលទ្ធផលនៃការអនុវត្តផែនការសកម្មភាពនិងថវិកាគម្រោងឆ្នាំ២០២២

២. ពិនិត្យ ពិភាក្សា និងផ្តល់ការឯកភាពគាំទ្រផែនការសកម្មភាព និងថវិកាគម្រោងប្រចាំឆ្នាំ២០២៣, និង

៣. ផ្តល់អនុសាសន៍ណែនាំ និងតម្រង់ទិសអនុវត្តសកម្មភាពនិងថវិកាគម្រោង។

ប្រភព: ACSEP.

ចំនួនអ្នកចូលទស្សនា
Flag Counter