មាតិកា
សកម្មភាពចុះពិនិត្យដំណាំស្រូវ ដែលបានធ្វើការដាំដុះស្តារឡើងវិញកន្លងនៅស្រុកបាធាយ និងស្រុកជើងព្រៃ ខេត្តកំពង់ចាម
ចេញ​ផ្សាយ ២០ មីនា ២០២៣
200

ថ្ងៃពុធ ១១កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣

ប្រធាន​ និងមន្ត្រីការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម បានចុះពិនិត្យដំណាំស្រូវ ដែលបានធ្វើការដាំដុះស្តារឡើងវិញកន្លងនៅស្រុកបាធាយ និងស្រុកជើងព្រៃ។ ពេលនេះដំណាំស្រូវជាទូទៅមានសភាពលូតលាស់ល្អបង្គួរនិងល្អ ស្ថិតក្នុងដំណាក់កាលទុំបានប្រមូលផល កំពុងប្រមូលផល និងជិតប្រមូលផល ដាំដុះភាគច្រើនពូជOM5451 និងពូជអ៊ីអ៊ែ85តិចតួច ទទួលបានទិន្នផលពី៥~៧តោន/១ហិកតា និងលក់បានតម្លៃស្រូវសើម ១០៣០~១០៤០រៀល/គក្រ និងស្រូវស្ងួត ១១៤០~១១៦០រៀល/គក្រ។ ពេលនេះកសិករដែលបានច្រូតកាត់រួចហើយកំពុងរៀបចំដីដើម្បីដាំដុះបន្តទៀត។

ចំនួនអ្នកចូលទស្សនា
Flag Counter