មាតិកា
សកម្មភាពការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ចាម
ចេញ​ផ្សាយ ២០ មីនា ២០២៣
183

ថ្ងៃពុធ ១១កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែកុម្ភៈ  ឆ្នាំ២០២៣ 

ការិយាល័យផលិតកម្ម  និងបសុព្យាបាលខេត្តកំពង់ចាម  មានសកម្មភាពការងាររួមមាន៖
១.  មន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ចាម បានចុះចែកលិខិតអនុញ្ញាតប្រកបអាជីវកម្មពិឃាតគោ ក្របី ជ្រូក មាន់ ទា និងលិខិតអនុញ្ញាតតាំងលក់ ស្តុក ចែកចាយសាច់សត្វ គោ ក្របី ជ្រូក មាន់ ទា និងផលិតផលមានដើមកំណើតពីសត្វ ព្រមទាំងបានធ្វេីការណែនាំអោយមានការធ្វើអនាម័យកន្លែងតាំងលក់ជាប្រចាំ និងត្រូវគោរពតាមច្បាប់ដែលពាក់ព័ន្ធនានា  ដល់អាជីវករ  នៅផ្សារភ្នំ  ផ្សារត្រពាំងជ្រៃ ផ្សារត្រើង និងផ្សារព្រៃចក្រី ក្នុងស្រុកកំពង់សៀម។
២.  មន្ត្រីផ្នែកផលិតកម្ម និងបសុព្យាបាលស្រុកបាធាយបានសហការជាមួយ  ភ្នាក់ងារសុខភាពសត្វភូមិ និងអាជ្ញាធរភូមិ ចុះចាក់វ៉ាក់សាំង កាពារ ជំងឺដុំពកលេីស្បែក  និងជំងឺអុតក្តាម គោ  ក្របី នៅភូមិបាធាយ  ឃុំបាធាយ ចាក់បានសត្វសរុបចំនួន១១៧ក្បាល (ក្របី០ក្បាល  គោ១១៧ក្បាល)  ក្នុងនោះ
-  ការពារជំងឺដុំពកលេីស្បែកបានចំនួន ៤៣ក្បាល
-  ការពារជំងឺអុតក្តាមបានចំនួន  ៧៤ក្បាល
៣.  មន្រ្តីការិយាល័យ មន្ត្រីផ្នែកបសុព្យាបាលក្រុងកំពង់ចាម មន្រ្តីផ្នែកស្រុកព្រៃឈរ មន្រ្តីផ្នែកស្រុកជើងព្រៃ បានធ្វើការត្រួតពិនិត្យលិខិតស្នាម ឬវិញ្ញាបនបត្របញ្ជាក់សុខភាពសត្វ និងបន្តពិនិត្យសុខភាពសត្វ សាច់សត្វ និងអូត្រាផ្ទាំងសាច់ នៅតាមសត្តឃាតដ្ឋាន។
៤.  មន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាលបានចុះត្រួតពិនិត្យរថយន្តដឹកជ្រូករបស់ក្រុមមហ៊ុនស៊ីភីចំនួ២ឡានចេញពីខេត្តកំពង់ចាម ឆ្ពោះទៅខេត្តកណ្តាល និងព្រៃវែង មានចំនួន១៣០ក្បាល។ 
៥.  ក្នុងដែនសមត្ថកិច្ចពុំជួបបទល្មើសទេ។

ចំនួនអ្នកចូលទស្សនា
Flag Counter