មាតិកា
សកម្មភាពចុះត្រួតពិនិត្យដំណាំស្រូវ នៅឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម
ចេញ​ផ្សាយ ២១ មីនា ២០២៣
106

ថ្ងៃសុក្រ ១៣កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣

មន្ត្រីការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម រួមជាមួយនឹងមន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិនិងបរិស្ថានស្រុកស្រីសន្ធរ បានចុះពិនិត្យដំណាំស្រូវ នៅឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ដោយទទួលបានលទ្ធផល៖ កសិករដាំដុះភាគច្រើនពូជអ៊ីអ៊ែ៦៦ និងភាគតិចពូជOK5451 ស្រូវបានច្រូតកាត់រួចខ្លះ កំពុងទុំត្រៀមច្រូតកាត់បណ្តើរៗ និងកំពុងលូតលាស់មួយចំនួន។ ទិន្នផលកសិករទទួលបាន៥~៨តោន/ហិកតា(ស្រូវសើម) ដោយលក់បានតម្លៃ ១០៤០~១០៥០រៀល/គក្រ(ស្រូវសើម)។

ចំនួនអ្នកចូលទស្សនា
Flag Counter