មាតិកា
កម្មវិធីអបអរសាទរ មហាសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២៣ របស់សហគមន៍កសិកម្ម បន្លែសុវត្ថិភាពស្រ្តីស្រីសន្ធរ
ចេញ​ផ្សាយ ២១ មីនា ២០២៣
59

ថ្ងៃព្រហស្បតិ៍ ៤រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣

ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងកម្មវិធីអបអរសាទរ មហាសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២៣ របស់សហគមន៍កសិកម្ម បន្លែសុវត្ថិភាពស្រ្តីស្រីសន្ធរ ក្រោមអធិបតីភាព លោក តឹកសេង ចន្ថន អភិបាលរង នៃគណៈអភិបាលស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

កម្មវិធីនេះមានអញ្ជើញចូលរួមពី ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន អាជ្ញាធរឃុំផ្ទះកណ្តាល ឃុំព្រែកដំបូក ក្រុមការងារ ERECON ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសហគមន៍កសិកម្មសរុប ចំនួន៤៤នាក់/ស្រ្តី២៤នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter