ថ្ងៃសៅរ៍ ១៣រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣
មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត សហការជាមួយមន្ត្រីអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក្រុមប្រឹក្សាឃុំ លោកមេឃុំកោះទន្ទឹម មេភូមិ ប៉ូលីសរដ្ឋបាលឃុំ និស្សិតវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម និងភ្នាក់ងារសុខភាពសត្វភូមិ បានចុះចាក់វ៉ាក់សាំងការពារជំងឺអុតក្តាមគោ-ក្របី ជូនប្រជាកសិករក្នុងឃុំកោះទន្ទឹមសរុបបានសត្វចំនួន២០៣ក្បាល ក្នុងនោះ៖
- ភូមិកោះកុក(ក) ចាក់បានចំនួន៣៤ក្បាល
- កោះកុក(ខ) ចាក់បានចំនួន២៦ក្បាល
- កោះប្រាក់ក្រោម ចាក់បានចំនួន៦២ក្បាល
- កោះប្រាក់លើ ចាក់បានចំនួន៤០ក្បាល
- កោះប្រាក់ក្នុង ចាក់បានចំនួន៤១ក្បាល។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម