ថ្ងៃព្រហស្បតិ៍ ១១កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣
លោក កាតំម សូណាវណ្ណ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បានចូលរួមអមដំណើរ ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត ជាតំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អមដំណើរដោយប្រធានគាំទ្រគម្រោងថ្នាក់ខេត្ត, លោកប្រធាន ភី អេ ស៊ី និងក្រុមការងារគម្រោង ចុះពិនិត្យផ្លូវបេតុងប្រវែង ៥៩០ម៉ែត្រ នៅភូមិទី៩ ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម ។ ផ្លូវនេះសាងសង់ដោយរាជរដ្ឋាភិបាលកម្ពុជា ក្រោមគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាបជំហ៊ាន២ (TSSD-AF 2) និងបន្ទាប់មកឯកឧត្តមបានជួបសំណេះសំណាលជាមួយក្រុមកែលម្អជីវភាព(LIG )និងក្រុមកែលម្អទីផ្សារមាន់( MIG) ឃុំអង្គរបាន ដែលមានអ្នកចូលរួមចំនួន៥០នាក/ស្រី២៧នាក់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម