ថ្ងៃសៅរ៍ ៥រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣
មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បានសហការជាមួយអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកកំពង់សៀម អាជ្ញាធរមូលដ្ឋានឃុំ និស្សិតវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម ភ្នាក់ងារសុខភាពសត្វភូមិ ចុះចាក់វ៉ាក់សាំងការពារជំងឺអុតក្តាមគោ ក្របី ជូនប្រជាកសិករដែលរស់ក្នុងឃុំកោះរកា ចាក់បានគោសរុបចំនួន៤៦៦ក្បាល និងបានចែកសម្ភារ:បរិក្ខាពេទ្យមួយចំនួនជូនដល់ភ្នាក់ងារសុខភាពសត្វភូមិផងដែរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម