នៅថ្ងៃអង្គារ ៨រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ មន្ត្រីការិយាល័យនីតិកម្មកសិកម្ម បានចុះធ្វើអធិការកិច្ច ទៅលើជីកសិកម្ម និងថ្នាំកសិកម្ម នៅក្នុងស្រុកស្ទឹងត្រង់ បានចំនួន០៨ដេប៉ូ ដោយត្រួតពិនិត្យទៅលើ បញ្ជីការវបស់ថ្នាំ និងជីកសិកម្ម ការតាំងលក់របស់អាជីវករ និងបានណែនាំអោយអាជីវករណាដែលជិតផុតសុពលភាពច្បាប់អាជីវកម្មសូមទៅធ្វើការបន្តច្បាប់សាជាថ្មីឡើងវិញ និងបានធ្វើកិច្ចសន្យាកែតម្រូវបានចំនួន២ដេប៉ូ។
តាមការចុះធ្វើអធិការកិច្ចឃើញថាអាជីវករ មានការយល់ដឹងកាន់តែច្រើន ដោយមានការតាំងលក់នូវថ្នាំមានរបៀបរៀបរយ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម