ថ្ងៃពុធ ៨កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣
លោក នង ម៉េងហ៊ាង ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ចាម រួមជាមួយលោក សុខ ដារ៉ូ ប្រធានការិយាល័យអង្គេត តាមដាន និងប្រយុទ្ធប្រឆាំងជំងឺឆ្លងសត្វ នៃនាយកដ្ឋានសុខភាពសត្វ និងសុខភាពសារណៈបសុព្យាបាល របស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយមន្ត្រីករិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក បានជួបសំណេះសំណាលជាមួយបងប្អូនដែលជាភ្នាក់ងារសុខភាពសត្វភូមិ ចំនួន៤២នាក់ ស្រី២នាក់ ដេីម្បីរំលឹកទ្រឹស្តីការផ្លាស់ប្តូរយោបល់គ្នាពីបច្ចេកទេស និងការស្វែងយល់អំពីបញ្ហាប្រឈមនាពេលកន្លងមក ក៏ដូចជារកដំណោះស្រាយនានា ក្នុងការធ្វេីឱ្យកាន់តែប្រសេីរឡេីងនូវស្ថានភាពជំងឺឆ្លងសត្វ ជូនដល់អ្នកចិញ្ចឹមសត្វ ក្នុងស្រុកបាធាយ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម