មាតិកា
កិច្ចពិភាក្សាជាមួយប្រធាន និងសមាជិកសហគមន៍កសិកម្មអភិវឌ្ឍន៍ស្រុកយើងដែលបានទទួលការគាំទ្រកសិធុរកិច្ច ក្នុងការពង្រីកផលិតកម្មបន្លែសុវត្ថិភាព និងចិញ្ចឹមគោយកសាច់
ចេញ​ផ្សាយ ១៤ វិច្ឆិកា ២០២៣
90

 ថ្ងៃពុធ ៦រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣

លោក ស៊ឹម ថាវីរ: ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម និងជាប្រធានអង្គភាពអនុវត្តន៍គម្រោងពិពិធកម្មកសិកម្ម កម្ពុជា(CASDP) និងសហការី បានអមដំណើរ ឯកឧត្ដម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជាប្រធានគណកម្មការដឹកនាំគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP- Cambodia Agricultural Sector Diversification Project) ចុះជួបពិភាក្សាជាមួយប្រធាន និងសមាជិកសហគមន៍កសិកម្មអភិវឌ្ឍន៍ស្រុកយើង ស្ថិតនៅភូមិត្រពាំងត្នោត ឃុំសូរ្យសែន ស្រុកព្រៃឈរ ខេត្ដកំពង់ចាម ដោយទទួលបានការគាំទ្រកសិធុរកិច្ច ក្នុងការពង្រីកផលិតកម្មបន្លែសុវត្ថិភាព ចិញ្ចឹមគោយកសាច់ ដែលមានទុនសរុបជាង ៣៧ ម៉ឺនដុល្លា (៤០% នៃទុនសរុបផ្ដល់ដោយគម្រោង ប្រមាណ ១០ម៉ឺនដុល្លា)។

សហគមន៍កសិកម្មនេះ បានចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ ជាមួយគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP- Cambodia Agricultural Sector Diversification Project) កាលពីថ្ងៃទី២៨ ខែវិច្ចិកា ឆ្នាំ២០២២ កន្លងទៅ។

ចំនួនអ្នកចូលទស្សនា
Flag Counter