មាតិកា
សិក្ខាសាលាថ្នាក់ក្រោមជាតិ ស្តីពីការត្រួតពិនិត្យ ការអនុវត្ត និងភាពអាចធ្វេីបានលេីពង្រាងគោលការណ៍ណែនាំស្តីពីការប្រេីប្រាស់ឱសថប្រឆាំងមេរោគ ប្រកបដោយការទទួលខុសត្រូវ និងការប្រុងប្រយ័ត្ន
ចេញ​ផ្សាយ ១៤ វិច្ឆិកា ២០២៣
81

ថ្ងៃសុក្រ ១៥រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣

លោក លន់ សុផល  អនុប្រធានការិយាល័យផលិតកម្ម  និងបសុព្យាបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីការិយាល័យ  ចូលរួមសិក្ខាសាលាថ្នាក់ក្រោមជាតិ ស្តីពីការត្រួតពិនិត្យ ការអនុវត្ត  និងភាពអាចធ្វេីបានលេីពង្រាងគោលការណ៍ណែនាំស្តីពីការប្រេីប្រាស់ឱសថប្រឆាំងមេរោគ  ប្រកបដោយការទទួលខុសត្រូវ និងការប្រុងប្រយ័ត្ន  ដោយមានការអញ្ជេីញចូលរួមពីលោកអនុប្រធាននាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណៈបសុព្យាបាល លោកអនុប្រធាននាយកដ្ឋានផ្សព្វផ្សាយបច្ចេកទេស និងនីតិកម្ម នៃអគ្គនាយកដ្ឋានសុខភាពសត្វ  និងផលិតកម្មសត្វ និងបណ្តាក្រុមហ៊ុនឯកជន  ព្រមទាំងដេប៉ូលក់ថ្នាំសត្វ ចំណីសត្វ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម។

ចំនួនអ្នកចូលទស្សនា
Flag Counter