ថ្ងៃព្រហស្បតិ៍ ១២កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣
លោក ស៊ឹម ថាវីរ: ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម និងជាប្រធានអង្គភាពអនុវត្តគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរ:បរិស្ថាន (CFACV) អញ្ជើញចូលរួមជាគណ:អធិបតី ក្នុងវគ្គសិក្ខាសាលាផ្សព្វផ្សាយស្តីពីយន្តការតាមកិច្ចសន្យាលើដំណាំពោតក្រហម ក្រោមអធិបតីភាព លោក អ៊ុំ សារី ប្រធានគ្រប់គ្រងគម្រោង។ សិក្ខាសាលានេះ មានការចូលរួមពីមន្រ្តីអនុវត្តគម្រោង តំណាងកសិករដាំពោតក្រហម តំណាងសហគមន៍កសិកម្ម តំណាងអ្នកប្រមូលទិញ អញ្ជើញមកពីខេត្តកំពង់ចាម-ខេត្តត្បូងឃ្មុំ នៅសណ្ឋាគារ ភ្នំប្រុសកំពង់ចាម។
រៀបចំដោយអង្គភាពគម្រោង ខ្សែច្រវាក់ផលិតកម្មដោយភាតរ:បរិស្ថាន(CFACV)។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម