កិច្ចសន្យាកសិកម្ម រវាងសហគមន៍កសិកម្មជាមួយរោងម៉ាស៊ីនកិនស្រូវ"ភូមិយើង"
ព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣: លោក ស៊ឹម ថាវីរ: ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម អញ្ជើញចូលរួមពិធី ចុះកិច្ចសន្យាកសិកម្ម រវាងសហគមន៍កសិកម្មចំនួន១០ តំណាងឲ្យកសិករចំនួន៤៣៣គ្រួសារ នៅស្រុកជើងព្រៃ ជាមួយរោងម៉ាស៊ីនកិនស្រូវ " ភូមិយើង" លើបរិមាណស្រូវ ចំនួន២៣៣៨តោន ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ នៅសាលាស្រុកជើងព្រៃ ខេត្តកំពង់ចាម។
គិតត្រឹមថ្ងៃទី ១៩ កក្កដា ២០២៣ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំរៀបចំឲ្យមានកិច្ចសន្យាកសិកម្មរវាង សហគមន៍និងក្រុមកសិករចំនួន ១០៦ នៅចំនួន១០ ខេត្ត ជាមួយរោងម៉ាសុីននិងក្រុមហ៊ុនចំនួន១៤ ដែលមានកសិករចំនួន៨៦២៦ គ្រួសារចូលរួម ជាមួយផ្ទៃដីផលិតកម្មស្រូវសរុបចំនួន ២៨៣១៨ ហិកតា និងបរិមាណស្រូវចំនួន ៧៨៨៩៨ តោន។ នៅមានកិច្ចសន្យាកសិកម្មបន្តថែមទៀតស្រមាប់រដូវធ្វេីស្រែ២០២៣ ខាងមុខនេះ។ សម្រាប់អាណត្តិថ្មីរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនផ្តល់អាទិភាពដល់យន្តការកិច្ចសន្យាកសិកម្មដេីម្បីដោះស្រាយបញ្ហាទីផ្សារ រក្សាលំនឹងថ្លៃកសិផល និងទុនជូនកសិករ និងដាក់ពង្រាយមន្រ្តីសម្របសម្រួលកសិកម្មនៅគ្រប់ឃុំដេីម្បីគាំទ្រកសិករចងក្រងជាសហគមន៍ចូលរូមកិច្ចសន្យាកសិកម្ម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម