នាព្រឹកថ្ងៃចន្ទ ៦រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣
លោក នង ម៉េងហ៊ាង ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ចាម បានដឹកនាំមន្រ្តីជំនាញសហការជាមួយអាជ្ញាធរឃុំផ្តៅជុំ អាជ្ញាធរស្រុកជើងព្រៃ អញ្ជើញអមដំណើរ ឯកឧត្តម ហាន កុសល អភិបាលនៃគណ:អភិបាល ខេត្តកំពង់ចាម ចុះពិនិត្យស្ថានភាព ករណីក្របីផ្អើលរត់ជាន់គ្នាលង់ទឹកងាប់ចំនួន២០ក្បាល នៅឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ក្រោយពីចុះពិនិត្យជាក់ស្តែង ទទួលបានលទ្ធផលដូចខាងក្រោម៖
១.កម្ពស់ទឹកមានការកើនឡើង ធ្វើឲ្យប្រជាពលរដ្ឋជំលៀសក្របីចំនួន ៣៤៨ក្បាល ពីទីវាលមកកាន់ទីទួលសុវត្ថិភាព ដោយឆ្លងកាត់អូរអន្ទង់ចម្ងាយប្រមាណ ៤០ម៉ែត្រ
២.ក្របីដែលបានស្លាប់សរុបចំនួន ២០ក្បាល នៅភូមិឈើទាលចំនួន ០១ក្បាល ភូមិចាំនាងចំនួន ០៤ក្បាល និងភូមិផ្តៅជុំកើតចំនួន ១៥ក្បាល ក្នុងឃុំផ្តៅជុំ ស្រុកជើងព្រៃ ដោយសារក្របីផ្អើលទាក់វល្លិ៍ឈ្លក់ទឹកស្លាប់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម