មាតិកា
សកម្មភាពចុះចាក់វ៉ាក់សាំងការពាជំងឺសារទឹក និងវ៉ាក់សាំងការពារជំងឺដុំពកលើស្បែកគោក្របីជូនប្រជាពលរដ្ឋនៅក្នុងឃុំកៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម
ចេញ​ផ្សាយ ០៨ មករា ២០២៤
23

នៅថ្ងៃសុក្រ ១០រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១​ ខែសីហា ឆ្នាំ២០២៣:

មន្រ្ដីជំនាញការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ចាម សហការជាមួយមន្រី្ដការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកកំពង់សៀម ដោយមានការចូលរួមរបស់និស្សិតវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម ភ្នាក់ងារសុខភាពសត្វភូមិ អាជ្ញាធរភូមិ ក្រុមប្រឹក្សាឃុំ និងលោកស្រី អ៊ា ចាន់ថុល មេឃុំកៀនជ្រៃ បានចុះចាក់វ៉ាក់សាំងការពាជំងឺសារទឹក និងវ៉ាក់សាំងការពារជំងឺដុំពកលើស្បែកគោក្របី ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅក្នុងឃុំកៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម សរុបចាក់បានចំនួន១៤៤ក្បាល ក្នុងនោះវ៉ាក់សាំងការពារជំងឺសារទឹក ចាក់បានចំនួន៥១ក្បាល និងវ៉ាក់សាំងការពារជំងឺដុំពកលើស្បែក ចាក់បានចំនួន៩៣ក្បាល។

ចំនួនអ្នកចូលទស្សនា
Flag Counter