ថ្ងៃអង្គារ ១៤រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣
មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម សហការជាមួយមន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ទទួលបន្ទុកការងារផលិតកម្ម និងបសុព្យាបាលស្រុកបាធាយ និងស្រុកស្រីសន្ធរ អាជ្ញាធរមូលដ្ឋាន និងភ្នាក់ងារសុខភាពសត្វភូមិ ចុះចាក់វ៉ាក់សាំងការពារជំងឺសារទឹកគោ ក្របី ជូនប្រជាកសិករ រស់នៅក្នុងភូមិស្វាយព្រៃ ឃុំសណ្តែក ស្រុកបាធាយ និងភូមិក្រូចសើច ឃុំកោះអណ្តែត ស្រុកស្រីសន្ធរ ដោយចាក់បានគោ ក្របី សរុបចំនួន៣១៦ក្បាល រួមមានគោចាក់បានចំនួន៨៩ក្បាល និងក្របីចាក់បានចំនួន២២៧ក្បាល។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម