មាតិកា
សិក្ខាសាលាស្ដីពីប្រសិទ្ធភាពនៃការអនុវត្តបច្ចេកទេសបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុក្នុងការពិសោធន៍បង្ហាញ
ចេញ​ផ្សាយ ០៩ មករា ២០២៤
47

 នៅថ្ងៃព្រហស្បតិ៍ ១កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣

លោក ស៊ឹម ថាវីរ: ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមជាគណ:អធិបតី ក្នុងវគ្គសិក្ខាសាលាស្ដីពីប្រសិទ្ធភាពនៃការអនុវត្តបច្ចេកទេសបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ ក្នុងការពិសោធន៍បង្ហាញ ក្រោមអធិបតីភាពលោក ស៊ាង សុខលីម ប្រធាននាយកដ្ឋានផលិតកម្មសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៅសណ្ឋាគារភ្នំប្រុស ខេត្តកំពង់ចាម។

វគ្គសិក្ខាសាលានេះ មានការសម្របសម្រួលដោយ លោក លន់ សុផល អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ចាម មានការចូលរួមពីកសិករគំរូ ចំនួន២០រូប តំណាងសហគមន៍កសិកម្មចំនួន០៥រូប អ្នកផ្សព្វផ្សាយឃុំ០៥រូប និងពាក់ព័ន្ធសរុបប្រមាណ៦០នាក់/ស្រី្ត១៣នាក់។

ឧបត្ថម្ភ និងគាំទ្រដោយគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរ:បរិស្ថាន។

ចំនួនអ្នកចូលទស្សនា
Flag Counter