មាតិកា
សកម្មភាពចុះពិនិត្យដំណាំស្រូវដែលរងផលប៉ះពាល់ដោយសារសត្វមមាចត្នោត នៅភូមិបន្ទាយថ្មី ឃុំសំរោង ស្រុកព្រៃឈរ
ចេញ​ផ្សាយ ០៩ មករា ២០២៤
130

នៅថ្ងៃអង្គារ ៦កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣

លោក ភួង ណាវុធ ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បានដឹកនាំមន្ត្រី សហការជាមួយប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក អាជ្ញាធរឃុំភូមិ និងកសិករ ចុះពិនិត្យដំណាំស្រូវដែលរងផលប៉ះពាល់ដោយសារសត្វមមាចត្នោត នៅភូមិបន្ទាយថ្មី ឃុំសំរោង ស្រុកព្រៃឈរ។

ក្រោយពីការចុះពិនិត្យជាក់ស្តែងក្នុងស្រែ ជាលទ្ធផលគឺមានវត្តមានមមាចត្នោតកំពុងតែបំផ្លាញដំណាំស្រូវនៅក្នុងស្រែមួយចំនួនដែលកសិករមិនសូវបានយកចិត្តទុកដាក់តាមដានថែទាំជាលក្ខណៈដុំៗ មិនមែនជាទ្រង់ទ្រាយធំ។ ក្រុមការងារបានពន្យល់ណែនាំដល់អាជ្ញាធរ កសិករពីកត្តានាំអោយកកើតមមាចត្នោត វិធានចម្រុះក្នុងការការពារទប់ស្កាត់ និងកំចាត់ប្រកបប្រសិទ្ធិភាព។

 

ចំនួនអ្នកចូលទស្សនា
Flag Counter