នៅព្រឹកថ្ងៃពុធ ៧កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣
លោក ស៊ឹម ថាវីរ: ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម អញ្ជើញចូលរួមជាគណអធិបតីបើកវគ្គបណ្តុះបណ្តាលរំលឹក ស្តីពីការប្រើប្រាស់កម្មវិធីចំការ CHAMKA APP និងការណែនាំអំពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភដល់ភ្នាក់ងារផ្សព្វផ្សាយឃុំ CEWs។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណង:
១. ដើម្បីរំលឹកនូវចំណេះដឹងរបស់CEWs ពាក់ព័ន្ធនឹងកម្មវិធីចំការ និងការផ្សព្វផ្សាយឃុំអំពីអាហារូបត្ថម្ភកសិករផ្សេងៗទៀតនៅក្នុងមូលដ្ឋានរបស់ខ្លួន។
២. ស្វែងយល់ពីការលំបាករបស់CEWs ក្នុងការផលិតជាវីដេអូជោគជ័យស្តីពីអាហារូបត្ថម្ភ ក៏ដូចជាការផ្សព្វផ្សាយអំពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភកសិករផ្សេងៗទៀតនៅក្នុងមូលដ្ឋានរបស់ខ្លួន។
នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ចាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម