នៅព្រឹក, ថ្ងៃអាទិត្យ ១ រោច ខែមាឃ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤
លោក ស៊ឹម ថាវីរ: ប្រធាន
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បានអញ្ជើញចូលរួមពិធីមហាសន្និបាតប្រចាំឆ្នាំ២០២៣ និងលើកទិសអនុវត្តឆ្នាំ២០២៤ របស់សហគមន៍កសិកម្ម អភិវឌ្ឍន៍មូលដ្ឋានយើង ស្ថិតនៅភូមិត្រយ៉ងពង ឃុំជើងព្រៃ ស្រុកបាធាយ ខេត្តកំពង់ចាម។ ពិធីនេះមានការអញ្ជើញចូលរួមពីលោកអភិបាលរងស្រុកបាធាយ លោកមេប៉ុស្តិ៍ឃុំជើងព្រៃ ថ្នាក់ដឹកនាំការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម អាជ្ញាធរភូមិឃុំ ថ្នាក់ដឹកនាំ សមាជិក សមាជិកាសហគមន៍កសិកម្ម និងអ្នកក្រៅដទៃទៀតសរុប ១៣១នាក់/ស្រ្តី៥៦នាក់។