មាតិកា
សកម្មភាពចុះធ្វើអធិការកិច្ចការលក់ដូរថ្នាំកសិកម្ម និងជីកសិកម្ម នៅស្រុកកងមាស ខេត្តកំពង់ចាម
ចេញ​ផ្សាយ ២៨ កុម្ភៈ ២០២៤
123

នៅថ្ងៃសុក្រ ៨រោច ខែស្រាពណ៍ ឆ្នាំថោះព.ស ២៥៦៧ ត្រូវនិងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣

ការិយាល័យនីតិកម្មកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បានចុះធ្វើអធិការកិច្ចការលក់ដូរថ្នាំកសិកម្ម និងជីកសិកម្ម នៅស្រុកកងមាសបានចំនួន៨ដេប៉ូ និងបានធ្វើកិច្ចសន្យាកែតម្រូវបានចំនួន០១ដេប៉ូ ឈ្មោះ ដារិទ្ធ លីហេង។

តាមរយះការចុះធ្ធើអធិការកិច្ចបានបញ្ជាក់អោយឃើញថាដេប៉ូមានការយល់ដឹងច្រើននូវរាល់ការលក់ដូរដោយមានការប្រុងប្រយត្ន័ ខ្ពស់ចំពោះនូវការតាំងលក់ថ្នាំពុលកសិកម្ម និងបានណែនាំគាត់សូមអោយរាល់ការលក់ដូរជី និងថ្នាំកសិកម្ម ទៅអោយកសិករ ត្រូវពន្យល់អោយបានត្រឹមត្រូវច្បាស់លាស់ទៅតាមបច្ចេកទេសកសិកម្មផង ព្រមទាំងបានអោយដេប៉ូដែលបានផុតសុពលភាពច្បាប់អាជីវកម្មសូមទៅបន្តច្បាប់អាជីវកម្មនៅច្រកចេញចូលតែមួយផងដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter