នៅថ្ងៃសុក្រ ០៨រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣
មន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ទទួលបន្ទុកការងារផលិតកម្ម និងបសុព្យាបាលស្រុកបាធាយ បានសហការជាមួយអាជ្ញាធរ និងភ្នាក់ងារសុខភាពសត្វភូមិ ចំនួន៣ភូមិ ក្នុងឃុំជាលា ចុះចាក់វ៉ាក់សាំងការពារជំងឺសារទឹកគោ-ក្របី ជូនប្រជាពលរដ្ឋ ដោយចាក់បានសត្វសរុបចំនួន១៥៣ក្បាល ក្នុងនោះគោ១១៣ក្បាល និងក្របីចាក់បានចំនួន៤០ក្បាល ដោយក្នុងនោះមាន៖
-ភូមិជាលា ចាក់បានសត្វសរុបចំនួន៥៧ក្បាល រួមមានគោបានចំនួន២៧ក្បាល និងក្របីបានចំនួន៣០ក្បាល។
-ភូមិភ្នំធំ ចាក់បានគោសរុបចំនួន៥១ក្បាល
-ភូមិបែកពាង ចាក់បានសត្វសរុបចំនួន៤៥ក្បាល រួមមានគោចាក់បានចំនួន៣៥ក្បាល និងក្របីចាក់បានចំនួន១០ក្បាល។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម