ថ្ងៃអង្គារ ១២រោច ខែស្រាពណ៌ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣
លោក ភួង ណាវុធ ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បានជូនដំណើរលោកប្រធានការិយាល័យសុវត្ថិភាពចំណីអាហារ របស់នាយកដ្ឋានការពារដំណាំ អនាម័យ និងភូតភាមអនាម័យ នៃអគ្គនាយកដ្ឋានកសិកម្ម ចុះត្រួពិនិត្យនិងវាយតម្លៃចំការបន្លែរបស់កសិករចំនួន១៣នាក់ របស់សហគមន៏អភិវឌ្ឍន៏ស្រុកយើង ដែលបានស្នើសុំបញ្ជាក់វិញ្ញាបនបត្រការអនុវត្តកសិកម្មល្អកម្ពុជា(GAP) ក្នុងក្របខ័ណ្ឌគម្រោងពិពិធកម្មកសិកម្មកម្ពុជា(CASDP)។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម