មាតិកា
វគ្គបណ្តុះបណ្តាលស្តីពី ផលិតកម្មគ្រាប់ពូជស្រូវតាមប្រព័ន្ធធានាគុណភាពពូជដំណាំ
ចេញ​ផ្សាយ ០៤ មីនា ២០២៤
2,369

នៅថ្ងៃពុធ១៣រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព,ស២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣

មន្រ្តីអនុវត្តគម្រោងជំរុញផលិតកម្មគ្រាប់ពូជស្រូវ និងការនាំចេញអង្ករប្រកបដោយគុណភាព នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បានចុះជួយសម្របសម្រួលវគ្គបណ្តុះបណ្តាលស្តីពី ផលិតកម្មគ្រាប់ពូជស្រូវតាមប្រព័ន្ធធានាគុណភាពពូជដំណាំ ដែលរៀបចំដោយនាយកដ្ឋានដំណាំស្រូវ និងនាយកដ្ឋានពូជដំណាំ នៅសហគមន៍ខ្វិតធំរឹកចំរើន ស្ថិតភូមិខ្វិតធំ,ឃុំខ្វិតធំ,ស្រុកព្រៃឈរ,ខេត្តកំពង់ចាម ដែលមានកសិករអ្នកផលិតចំនួន២៨នាក់,ស្រី១៣នាក់,ក្រុមនិស្សិតស្ម័ក្រចិត្ត ០៣នាក់,មន្រ្តីអនុវត្តគម្រោង២នាក់ សរុបអ្នកចូលរួមចំនួន៣៣នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter