មាតិកា
វគ្គបណ្តុះបណ្តាលស្តីពី ផលិតកម្មគ្រាប់ពូជស្រូវតាមប្រព័ន្ធធានាគុណភាពពូជដំណាំ (ប,គ,ព)
ចេញ​ផ្សាយ ០៥ មីនា ២០២៤
2,353

ថ្ងៃព្រហស្បតិ៍១៤រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព,ស២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣

មន្រ្តីអនុវត្តគម្រោងជំរុញផលិតកម្មគ្រាប់ពូជស្រូវ និងការនាំចេញអង្ករប្រកបដោយគុណភាព នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បានចុះជួយសម្របសម្រួលវគ្គបណ្តុះបណ្តាលស្តីពី ផលិតកម្មគ្រាប់ពូជស្រូវតាមប្រព័ន្ធធានាគុណភាពពូជដំណាំ (ប,គ,ព) ដែលរៀបចំដោយនាយកដ្ឋានដំណាំស្រូវ និងនាយកដ្ឋានពូជដំណាំ នៅសហគមន៍អភិវឌ្ឍន៍ស្រុកយើង ស្ថិតភូមិត្រពាំងរាំង,ឃុំសូរ្យសែន,ស្រុកព្រៃឈរ,ខេត្តកំពង់ចាម ដែលមានកសិករអ្នកផលិតចំនួន១៨នាក់,ស្រី៨នាក់,ក្រុមនិស្សិតស្ម័ក្រចិត្ត ៦នាក់ ស្រី៤នាក់,មន្រ្តីអនុវត្តគម្រោង១នាក់ សរុបអ្នកចូលរួមចំនួន២៨នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter