មាតិកា
រដ្ឋលេខាធិកាក្រសួងកសិកម្ម និងអភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រី បាញ់ថ្នាំ កំចាត់សត្វដង្កូវសុីស្រូវ នៅស្រុកចំការលើ
ចេញ​ផ្សាយ ០២ កក្កដា ២០២៤
68
រដ្ឋលេខាធិកាក្រសួងកសិកម្ម និងអភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រី បាញ់ថ្នាំ កំចាត់សត្វដង្កូវសុីស្រូវ នៅស្រុកចំការលើ កំពង់ចាម ៖ ឯកឧត្តម អ៊ុង សំអាត រដ្ឋលេខាធិកាក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និង អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នាវេលាម៉ោង១១:៣០ថ្ងៃត្រង់ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ បានដឹកនាំមន្ត្រី ជំនាញ ធ្វើការបាញ់ថ្នាំ កំចាត់សត្វដង្កូវសុីស្រូវប្រជាកសិករ ស្ថិតនៅភូមិទួលប៉ែន ឃុំតាអុង និងភូមិជយោត្បួង ឃុំជយោ ស្រុកចំការលេី ។ សូមបញ្ជាក់ផងដែរថា បន្ទាប់ពីទទួលព័ត៌មានពីប្រជាកសិករ នូវករណីដង្កូវស៊ីបំផ្លាញស្រូវខាងលើនេះ ឯកឧត្តម អ៊ុង សំអាត រដ្ឋលេខាធិកាក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និង អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានអញ្ជើញចុះពិនិត្យដោយផ្ទាល់ទីតាំងស្រែស្រូវរបស់បងប្អូនប្រជាកសិករ ដែលទទួលរងការយាយីដោយសត្វដង្កូវ ស្ថិតនៅភូមិ ឃុំដូចខាងលើ ។ ក្រោយពិនិត្យឃើញថា ស្រូវរបស់ប្រជាកសិករជាច្រើនហិកតា បានទទួលរងការយាយីដោយសត្វដង្កូវ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និង តំណាងក្រសួងកសិកម្ម បានចាត់ឲ្យមន្ត្រីជំនាញចុះបាញ់ថ្នាំកម្ចាត់សត្វដង្កូវឲ្យអស់ពីស្រែស្រូវរបស់ប្រជាកសិករភ្លាមៗ ។ ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើឲ្យអាជ្ញាធរមូលដ្ឋាន សហការជាមន្ត្រីជំនាញ និងប្រជាពលរដ្ឋ បន្តចុះពិនិត្យមើលតំបន់ផ្សេងៗទៀត ក្រែងមានករណីនេះ កើតឡើងដូចគ្នា ដើម្បីមានវិធានការឲ្យបានទាន់ពេលវេលាផងដែរ៕
ចំនួនអ្នកចូលទស្សនា
Flag Counter