មាតិកា
សកម្មភាពចុះធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពចំពោះមុខសញ្ញាបទល្មើសដែលប្រើប្រាស់ឧបករណ៍របាំងព្រួលប្រើប្រាស់សាច់អួនតូចជាង៣សង់ទីម៉ែត្រចំនួន ០៦នាក់ និងចុះប្រតិបត្តិការបង្រ្កាបបទល្មើសជលផលបានចំនួន ០៨ករណី
ចេញ​ផ្សាយ ០៣ កក្កដា ២០២៤
51

ថ្ងៃអង្គារ ៥កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣

លោក អ៊ុក ណារិន នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បានសហការជាមួយអាជ្ញាធរស្រុកកងមាស អធិការដ្ឋាននរគបាលស្រុកកងមាស និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រែកកុយ  សហគមន៍នេសាទបឹងបេ៦ និងអង្គការអភិរក្សធនធានជលផល ដោយមានការអនុញ្ញាតពីឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពចំពោះមុខសញ្ញាបទល្មើសដែលប្រើប្រាស់ឧបករណ៍របាំងព្រួលប្រើប្រាស់សាច់អួនតូចជាង៣សង់ទីម៉ែត្រចំនួន ០៦នាក់ និងចុះប្រតិបត្តិការបង្រ្កាបបទល្មើសជលផលបានចំនួន ០៨ករណី ដោយកសាងសំណុំរឿងតាមនីតិវិធីនៃច្បាប់ស្តីពីជលផល និងរុះរើបំផ្លាញចោលវត្ថុតាងនៃបទល្មើសជលផលនៅនឹងកន្លែងកើតហេតុ ក្នុងស្រុកកងមាស ខេត្តកំពង់ចាម។

ចំនួនអ្នកចូលទស្សនា
Flag Counter