ថ្ងៃសៅរ៍ ៩ កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣
លោក អ៊ុក ណារិន នាយខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអាជ្ញាធរស្រុកកោះសូទិន អធិការដ្ឋាននគរបាលស្រុកកោះសូទិន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមហាលាភ ដោយមានការអនុញ្ញាតពីឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ចុះធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពចំពោះមុខសញ្ញាបទល្មើសដែលប្រើប្រាស់ឧបករណ៍លូស្បៃមុងចំនួន០១នាក់ និងចុះប្រតិបត្តិការបង្រ្កាបបទល្មើសជលផលបានចំនួន០២ករណី ដោយកសាងសំណុំរឿងតាមនីតិវិធីនៃច្បាប់ស្តីពីជលផលនិងរុះរើកាប់បំផ្លាញចោលវត្ថុតាងនៃបទល្មើសជលផលនៅនឹងកន្លែងកើតហេតុរួមមាន៖
-ករណីទី០១ៈ លូស្បៃមុងចំនួន០៦មាត់ របាំងស្បៃមុងចំនួន១៥៦ម៉ែត្រ បង្គោលចម្រឹងចំនួន៨៥ដើម និងចាក់លែងកូនត្រីចម្រុះទម្ងន់ចំនួន៧.៥គីឡូក្រាម នៅចំណុចស្ពានព្រែកសណ្តាយ ឃុំមហាលាភ ស្រុកកោះសូរទិន ខេត្តកំពង់ចាម ជាប់ព្រុំប្រទល់ភូមិកំពង់បឹង ឃុំមៀន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។
-ករណីទី០២ៈ លូស្បៃមុងចំនួន០៨មាត់ របាំងស្បៃមុងចំនួន២៤១ម៉ែត្រ បង្គោលចម្រឹងចំនួន១២២ដើម និងចាក់លែងកូនត្រីចម្រុះទម្ងន់ចំនួន១២គីឡូក្រាម នៅចំណុចបឹងកំពិត បឹងឈើពុក ភូមិដំណាក់ព្រីងកើត ឃុំមហាលាភ ស្រុកកោះសូទិន។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម