មាតិកា
កិច្ចប្រតិបត្តិការបង្រ្កាបបទល្មើសជលផលបានចំនួន០៣ករណី
ចេញ​ផ្សាយ ០៥ កក្កដា ២០២៤
65

ថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣

ខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម សហការជាមួយរដ្ឋបាលជលផល អាជ្ញាធរស្រុកបាធាយ អធិការដ្ឋាននគរបាលស្រុកបាធាយ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាធាយ ដោយមានការអនុញ្ញាតពីឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការបង្រ្កាបបទល្មើសជលផលបានចំនួន០៣ករណី ដោយកសាងសំណុំរឿងតាមនីតិវិធីនៃច្បាប់ស្តីពីជលផល និងរុះរើកាប់បំផ្លាញចោលវត្ថុតាងនៃបទល្មើសជលផលនៅនឹងកន្លែងកើតហេតុរួមមាន៖
+ករណីទី០១
  -លូស្បៃមុងចំនួន០៦មាត់
  -របាំងស្បៃមុងចំនួន៣០០ម៉ែត្រ
  -ស៊ងស្បៃមុងប្រវែង៦០ម៉ែត្រ
  -បង្គោលចម្រឹងចំនួន១៨០ដើម
  -ចាក់លែងកូនត្រីចម្រុះទម្ងន់០៦គីឡូក្រាម
    នៅចំណុចស្ពានដែក ឃុំបាធាយ ស្រុកបាធាយ។
    +ករណីទី០២
    -លូស្បៃមុងចំនួន០៤មាត់
    -របាំងស្បៃមុងចំនួន២០០ម៉ែត្រ
    -ស៊ងស្បៃមុង ប្រវែង៤០ម៉ែត្រ
    -បង្គោលចម្រឹងចំនួន១៨០ដើម
    -ចាក់លែងកូនត្រីចម្រុះទម្ងន់ ០៤គីឡូក្រាម
   នៅចំណុចភូមិទួល ឃុំបាធាយ ស្រុកបាធាយ។
    +ករណីទី០៣
    -ឧបករណ៍រ៉ាវចំនួន០៦មាត់
    -របាំរ៉ាវប្រវែង៤០០ម៉ែត្រ
    -ស៊ងរ៉ាវប្រវែង៦០ម៉ែត្រ
    -បង្គោលចម្រឹងចំនួន១៨០ដើម
    -ចាក់លែងត្រីចម្រុះទម្ងន់០៦គីឡូក្រាម
   នៅចំណុចភូមិជ្រែក ឃុំបាធាយ ស្រុកបាធាយ ។

ចំនួនអ្នកចូលទស្សនា
Flag Counter