មាតិកា
សិក្ខាសាលាស្តីពីការផ្គូផ្គងស្ថាប័នហិរញ្ញវត្ថុចូលរួមជាមួយក្រុមអ្នកកម្ចីប្រាក់ នៃគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម សមាសភាគទី១
ចេញ​ផ្សាយ ០៥ កក្កដា ២០២៤
66

នៅថ្ងៃសុក្រ ១៥កេីត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ 

លោក ស៊ឹម ថាវីរ: ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម និងប្រធានអង្គភាពអនុវត្តគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម និងជាតំណាងឯកឧត្តមអ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានដឹកនាំ សម្របសម្រួល វគ្គសិក្ខាសាលាស្តីពីការផ្គូផ្គងស្ថាប័នហិរញ្ញវត្ថុចូលរួមជាមួយក្រុមអ្នកកម្ចីប្រាក់ នៃគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម សមាសភាគទី១, ក្រោមអធិបតីភាព ឯកឧត្តម ណី សាកល អគ្គនាយករងនៃនិយ័តករបរធនបាលកិច្ចនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅសាលប្រជុំធំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ចាម។

ចំនួនអ្នកចូលទស្សនា
Flag Counter