មាតិកា
សកម្មភាពដឹកនាំសហការីជូនដំណើរប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចុះវាយតម្លៃសមទ្ធិផលរបស់គម្រោង (CFAVC)
ចេញ​ផ្សាយ ០៩ កក្កដា ២០២៤
15

ថ្ងៃសៅរ៍ ១រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣

លោក ស៊ឹម ថាវីរៈ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម និងជាប្រធានអង្គភាពអនុវត្តគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន (CFAVC) បានដឹកនាំសហការីជូនដំណើរប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចុះវាយតម្លៃសមទ្ធិផលរបស់គម្រោង នៅសហគមន៍កសិកម្មសំបូរមានជ័យ ឃុំសូភាស ស្រុកស្ទឹងត្រង់ ព្រមទាំងបន្តពិនិត្យផ្លូវថ្នល់កៅស៊ូតភ្ជាប់សហគមន៍កសិកម្ម ប្រព័ន្ធធារាសាស្ត្រ៥កុម្ភៈ ស្រុកចំការលើ និងសហគមន៍កសិកម្មអភិវឌ្ឍន៍កសិករ នៅឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

ចំនួនអ្នកចូលទស្សនា
Flag Counter