ថ្ងៃពុធ៥រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣
លោក អ៊ុក គោរព អនុប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម បានចុះពិនិត្យ និងវាយតម្លៃផលប៉ះពាល់លើដំណាំស្រូវរដូវវស្សានៅឃុំព្រែកកក់,ស្រុកស្ទឹងត្រង់ ដែលមានការចូលរួមពីលោក ម៉ាត់ សាលី អភិបាលរងនៃគណះអភិបាលស្រុកស្ទឹងត្រង់ ទទួលបន្ទុកកសិកម្ម,ប្រធាន,អនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន,លោកមេឃុំ,នាយប៉ុស្តិរដ្ឋបាល ជាលទ្ធផលបន្ទាប់ពីការពិនិត្យ វាយតម្លៃ ក្រុមការងារបានសង្កេតឃើញមានការប៉ះពាល់ចំនួន៨ភូមិ សរុបផ្ទៃដីប៉ះពាល់ចំនួន១៨២,៣៦ហ,ត ស្មើនិង៣៣៨គ្រួសារ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម