ថ្ងៃអង្គារ ១១រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣
ខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម សហការជាមួយអាជ្ញាធរស្រុកជើងព្រៃ អធិការដ្ឋាននគរបាលស្រុកជើងព្រៃ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសូទិព្វ ដោយមានការអនុញ្ញាតពីឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ចុះប្រតិបត្តិការបង្រ្កាបបទល្មើសជលផលបានចំនួន០២ករណី ដោយកសាងសំណុំរឿងតាមនីតិវិធីនៃច្បាប់ស្តីពីជលផល និងរុះរើកាប់បំផ្លាញចោលវត្ថុតាងនៃបទល្មើសជលផលនៅនឹងកន្លែងកើតហេតុរួមមាន៖
+ករណីទី០១
-លូស្បៃមុងចំនួន១១មាត់
-របាំងស្បៃមុងចំនួន៥៥០ម៉ែត្រ
-បង្គោលចម្រឹងចំនួន១៦៥ដើម
-ចាក់លែងត្រីចម្រុះទម្ងន់៣៣គីឡូក្រាម
នៅចំណុចមុខទំនប់បឹងជ្រោយ ភូមិបឹងជ្រោយ ឃុំសូទិព្វ ស្រុកជើងព្រៃ។
+ករណីទី០២
-លូស្បៃមុងចំនួន០៩មាត់
-របាំងស្បៃមុងចំនួន៤៥០ម៉ែត្រ
-បង្គោលចម្រឹងចំនួន១៣៥ដើម
-ចាក់លែងត្រីចម្រុះទម្ងន់២៤គីឡូក្រាម
នៅចំណុចភូមិចាំនាង ឃុំផ្តៅជុំ ស្រុកជើងព្រៃ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម