នៅថ្ងៃអង្គារ ១១រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែ តុលា ឆ្នាំ២០២៣
ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បានរៀបចំប្រជុំប្រចាំខែតុលា ក្រោមអធិបតីភាព លោក កាតំម សូណាវណ្ណ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងដោយមានការចូលរួមពីលោកប្រធានការិយាល័យ មន្ត្រីការិយាល័យ និងអស់លោក-លោកស្រី ទទួលបន្ទុកការងារផលិតកម្ម និងបសុព្យាបាលក្រុង-ស្រុក ដេីម្បីរាយការណ៍ពីស្ថានភាពសុខភាពសត្វ ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺសត្វ ពិសេសជំងឺផ្តាសាយបក្សី និងបញ្ហាប្រឈមនានាពេលកន្លងមក ព្រមទាំងបានលេីកទិសដៅសម្រាប់អនុវត្តខែបន្ទាប់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម