ថ្ងៃពុធ ៤កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣
លោក ស៊ឹម ថាវីរៈ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បានដឹកនាំមន្រ្តីខណ្ឌរដ្ឋបាលព្រៃឈើ ចូលរួមដាំកូនឈើ ៦ដើម មាន នាងនួន ២ដើម គគី ១ដើម ធ្នង់ ១ដើម បេង ១ដើម គ្រញូង ១ដើម ដែលជាព្រះរាជទាន ដោយព្រះមហាក្សត្ត្រ ក្រោមអធិបតីភាពលោកជំទាវ ប៉ាង ដានី អភិបាលរង នៃគណៈអភិបាលខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅមណ្ឌលវិបស្សនា ស្ថិតក្នុងភូមិរលួស ឃុំត្រពំាងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម