ថ្ងៃសុក្រ៦កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣
មន្ត្រីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បានចូលរួមសម្របសម្រួលវគ្គបណ្តុះបណ្តាល ជាមួយក្រុមការងារមជ្ឈមណ្ឌលបន្លែពិភពលោក ស្តីពីវិធីសាស្រ្តក្នុងការប្រមូលផល,ទុកដាក់,វេចខ្ចប់នៅរដូវវស្សា(Post-Harvest Training For Wetseason) ដល់កសិករក្រុមផលិតបន្លែសហគមន៍កសិកម្មអភិវឌ្ឍន៍ស្រុកយើង នៅភូមិត្រពាំងត្នោត ឃុំសូរ្យសែន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលមានកសិករចូលរួមចំនួន២០នាក់,ស្រី១០នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម